• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីផ្តល់រទេះជនពិកាជូនឯកឧត្តមជឹម លន់

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ឯកស័ក ព.ស​. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ដួច ដារ៉ា អនុប្រធាន​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជារទេះពិការ និងកៅអីសម្រាប់បត់ជើង ជូនដល់ ឯកឧត្តម ជឹម លន់ សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ដែលមានជំងឺលើសឈាម រស់នៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃ​កំពុង​សម្រាកនិងព្យាបាលជំងឺនៅគេហដ្ឋាន។

ក្នុងឱកាសនោះដែរ លោកស្រី​ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច​តែងតែ​គិតគូរ​ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស​អ្នកដែលមានជំងឺជាដើម ដោយមិន​ប្រកាន់​រើស​អើង វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។​

ជួសមុខឯកឧត្តម ជឹម លន់ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ សេង ខេម ត្រូវជាភរិយា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែមានចិត្តអាណិតសណ្ដោសប្រណី ចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក និងអ្នកដែលត្រូវការជំនួយជាចាំបាច់ និងសូមជូនពរសម្ដេចប្រធាននិងក្រុមគ្រួសារឱ្យជួបតែសេចក្ដីសុខនិងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕