• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលទេយ្យទានពីវត្តបទុមវតីរាជវរារាម

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ​ ១១កើត ខែអស្សុជ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៨​ ខែ​ កញ្ញា​ ឆ្នាំ ២០២០នេះ​ នៅវត្តបទុមវតីរាជវរារាម​ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត​ នន្ទ​ ង៉ែត​ សម្តេចសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ ដោយមានការចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនី​ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ​បានដឹកនាំសាលាគណរាជធានីភ្នំពេញ​ ប្រគល់ទេយ្យទានសប្បុរសធម៌ជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលអញ្ជើញទៅទទួលដោយ លោកស្រី​ មុំ​ ចាន់ដានី​ លេខាធិការគណៈកម្មាធិការសាខា​ និងលោក​ ជិន​ ប៊ុនធឿន​

នាយកប្រតិបត្តិសាខា​ ​ តំណាងឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការ​សាខា​ រួមនឹងសហការី​ ។

នាឱកាសនោះ ក្នុងនាមឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខា លោកស្រី​ មុំ​ ចាន់ដានី​ មានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត​ នន្ទ​ ង៉ែត​ សម្តេចសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចព្រះពុទ្ធជ័យមុនី​ ឃឹម សន​ ក៏ដូចជាសាលាគណរាជធានីភ្នំពេញ​ ដែលបានបរិច្ចាគទេយ្យទានជូនដល់សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ នាពេលនេះ ។ លោកស្រីលេខាធិការគណៈកម្មាធិការសាខា​ ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ​ របស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលសាខាបានទទួលរួមមាន៖​ គ្រឿងឧបភោគបរិភោគចំនួន១០មុខ និងថវិកាចំនួន១០លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មើនឹង២៧.៦៩០.០០០រៀល ៕