• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩

នៅព្រឹកថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេនទី១៤នៃពិធីបុណ្យដាក់បិណ្ឌ ដើម្បីពង្រឹង និងលើកម្ពស់សុវត្ថិភាពចរាចរ ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ  បានចាត់ឱ្យក្រុមប្រតិបត្តិសាខាដឹកនាំអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីវិធីបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងចូលទៅសាលាខេត្តត្បូងឃ្មុំ 

និងនៅតាមទីសាធារណៈ ព្រមទាំងនៅទីប្រជុំជននានាក្នុងខេត្តត្បូងឃ្មុំ ដោយផ្តោតលើច្បាប់ចរាចរណ៍ផ្លូវគោកដូចជា ស្លាកសញ្ញាអាទិភាព គំនូសសញ្ញាចរាចរណ៍ កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ កុំបើកបរជែងគ្នា បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ ។ នៅក្នុងពេលជាមួយគ្នានេះដែរ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្ត ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនឹងវិធានការការពារជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ។ ក្នុងកិច្ចផ្សព្វផ្សាយនេះសាខាបានប្រើប្រាស់សម្ភារមួយចំនួនដូចជាសាប៊ូប្រូធិក១៥០ដុំ អាល់៥០០មីលីលីត្រចំនួន៣ដប ខិត្តប័ណ្ណអប់រំកូវីដ១៩ខ្នាតមធ្យម៥០សន្លឹក ខិត្តប័ណ្ណខ្នាតតូច១០០សន្លឹក និងម៉ាស៥០សន្លឹក។