• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះសាកសួរសុខទុក្ខ គ្រួសារងាយរងគ្រោះបំផុតនៅសង្កាត់កំពង់ប្រណាក

នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោក រស់ សារី អនុប្រធានគណ:កម្មាធិការ អនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុងព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារលោកយាយ ហីង ស៊ីន ចាស់ជរាគ្មានទីពឹង ហើយចិញ្ចឹមចៅកំព្រាចំនួន ០៤នាក់ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។នៅក្នុងឱកាសនោះដែរលោកអនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទ ក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមអោយថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារទប់ស្កាត់មេរោគ កូវីដ១៩ ។

សម្ភារផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន ។