• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះសាកសួរសុខទុក្ខ សមាជិកដែលមានជំងឺប្រចាំកាយ

នាថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​០៩​ ខែ​កញ្ញា ឆ្នាំ​២០២០នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដឹកនាំដោយ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា និងជាអនុប្រធានគណៈកម្មាធិការមូលនិធិសហសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកថវិការបស់មូលនិធិទៅជួយឧបត្ថម្ភជូនដល់សមាជិក​ សមាជិកាដែលមានជំងឺចំនួន២នាក់រួមមាន៖  ទី១ នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ លោក អ៊ុន សុភារិន មានជំងឺទឹកនោមផ្អែមត្រូវកាត់ជើងខាងស្តាំ ជួយឧបត្ថម្ភថវិកាចំនួន៤សែនរៀល​

និង ទី២ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា លោកស្រី អ៊ន ស្រីស្រស់ សម្រាលកូនដោយវះកាត់ ជួយឧបត្ថម្ភថវិកាចំនួន៤សែនរៀល ។

នៅតាមទីកន្លែងនីមួយៗ លោក​ស្រីអនុប្រធានគណៈកម្មាធិការមូលនិធិ និងក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិក​ សមាជិកាទាំងពីរ ព្រមទាំងសូមឲ្យយកចិត្តទុកដាក់ពីសុខភាព​ ក៏ដូចជាមើលថែព្យាបាលជំងឺ​ ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ​ ពិសារថ្នាំឲ្យបានទៀងទាត់​ ដើម្បីឆាប់បានជាសះស្បើយ​ ៕