• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចុះពិនិត្យ និងវាយតម្លៃស្ថានភាពរស់នៅរបស់ប្រជាជនងាយរងគ្រោះបំផុត

ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តព្រៃវែង បានចាត់ឲ្យលោកស្រី អ៊ុក មាស សូលីណា នាយិកាសាខា និងសហការី រួមជាមួយក្រុមការងារអនុសាខាក្រុង ស្រុកទាំង១៣ ចុះពិនិត្យស្ថានភាពការរស់នៅរបស់គ្រួសារដែលនឹងត្រូវទទួលបានផ្ទះ/បង្គន់អនាម័យ ពីសាខាខេត្តនៅក្នុងផែនការឆ្នាំ ២០២១ ជូនដល់គ្រួសារ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកមានជំងឺរាំរ៉ៃ អ្នករស់នៅជាមួយមេរោគអេដស៏ និងជំងឺអេដស៏ និងគ្រួសារក្រក្រី ដើម្បីឲ្យមានជីវភាពកាន់តែប្រសើរ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់៣១ ខែសីហា ឆ្នាំ២០២០។ឆ្លៀតក្នុងឱកាសនោះ លោកស្រីនាយិកាសាខាខេត្ត

បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីការបង្ការការពារពីជំងឺគ្រុនឈាម គ្រុនឈីក និងការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺជំងឺកូវីដ១៩ (Covid-19) ដែលមានអ្នកចូលរួមសរុប ២៥៨នាក់ ស្រី ១៥៥នាក់ និងបានបង្ហាញបន្ថែមអំពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖

១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល

២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។

៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។