• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅ ស្រុកសន្ទុក

នៅថ្ងៃសៅរ៍ ទី​ ២៩​ ខែសីហា​ ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយសម្រាលការលំបាករួមមាន​ ស្បៀង​ សម្ភារ​ និងថវិកាចំនួន​ ១០លានរៀល​ ផ្តល់ជូនគ្រួសារ​ស្ត្រីឈ្មោះ​ តឹប​ ទុំ​ និងកូនស្រី​ រស់នៅភូមិសំណាក​ ឃុំកកោះ​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ​ ដែលធ្លាក់ខ្លួនពិការជើងដែលត្រូវកាត់ចេញសល់ត្រឹមជង្គង់ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ក្នុងពេលធ្វើដំណើរទៅជួយការងារប្តីដែលជាកម្មករដាប់ថ្ម​ នៅស្រុករវៀង​ ខេត្តព្រះវិហារ​។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ​ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។ ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើ​ និងលើកទឹកចិត្តឱ្យថែទាំសុខភាព​ឱ្យបានល្អ​ រក្សាអនាម័យក្នុងការរស់នៅ​ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង​ ត្រូវខិតខំតស៊ូ​​ទោះជាពិការកាយតែមិនពិការចិត្ត ដើម្បីជីវិតរស់នៅបន្តទៅមុខ​ទៀត​ និងដើម្បីសុភមង្គលក្នុងគ្រួសារ​។ ទន្ទឹមនឹងនេះ​ លោកជំទាវ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩​ ជាពិសេសត្រូវចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន​ ដើម្បីសេចក្តីសុខ​ និងសុភមង្គលក្នុងក្រុមគ្រួសារ។

ក្រុមគ្រួសាររងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយគ្មានការរើសអើងអ្វីឡើយ​៕