• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខឯកឧត្តម ជឹម លន់ដែលមានជំងឺលើសឈាមសម្រាកនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

នាព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស​. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា​ ឆ្នាំ​២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ដួច ដារ៉ា អនុប្រធាន​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាលើកទី២ ជូនដល់ឯកឧត្តម ជឹម លន់ សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ដែលមានជំងឺលើសឈាម រសនៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃ​កំពុង​សម្រាកនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។​ក្នុងឱកាសនោះដែរ

លោកស្រី​ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច​តែងតែ​គិតគូរ​ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ​យគ្រោះមហន្តរាយផ្សេងៗ ជាពិសេស​អ្នកដែលមានជំងឺជាដើម ដោយមិន​ប្រកាន់​រើស​អើង វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។​

សម្ភារៈ​ដែលបានផ្ដល់ជូនរួមមាន ៖ ទឹកដោះគោ​ឆៅ ២យួរ ទឹកបរិសុទ្ធ ១កេស ថវិកាចំនួន ៤០០,០០០រៀល និងថវិកាផ្ទាល់ខ្លួនរបស់លោកស្រីចំនួន ២០០,០០០រៀល។​

សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃដដែលនេះ លោកស្រី ដួច ដារ៉ា បានបន្តចុះសួរសុខទុក្ខដល់ក្រុមគ្រួសារចំនួន ២គ្រួសារ​ទៀត ដែលមានជំងឺខូចតម្រងនោម និងពោះវៀន​ដុះខ្នែង ដោយក្នុង ១គ្រួសារៗ ទទួលបាន​ថវិកាចំនួន ១០០,០០០រៀលផងដែរ៕