• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺសួសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំខ្ទុំក្រាំង ស្រុកសំរោងទង

នាព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោកស្រី អោម ចន្នា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញជួប​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣គ្រួសារ (ក្នុងនោះមាន កុមារពិការ កុមារកំព្រារស់នៅជាមួយជីដូចចាស់ និងស្រ្តីមេម៉ាយមានកូនតូចៗច្រើន) ស្ថិតនៅភូមិពេជ្រសង្វាចាស់ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។នាឱកាសនោះលោកស្រីនាយិកាសាខា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។

លោកស្រីនាយិកាសាខា ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ឡើយ ហើយត្រូវអនុវត្តន៍ជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គ្រួសារពិការរួមមាន៖ អង្ករ ២៥គីឡូក្រាម មីន១កេស ត្រីខ១០កំប៉ុង ប្រេងឆារ១ដបទឹកដោះគោ ១កំប៉ុង ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង១ធុង និងថវិកា ១០ម៉ឺនរៀល។

ក្នុងនោះអនុសាខាស្រុកសំរោងទង បានចូលរួមឧបត្ថម្ភមាន៖ អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ សម្ភារៈផ្ទះបាយ ១ឈុត ប្រេងឆារ១ ទឹកដោះគោ១ និងថវិកា១០ម៉ឺនរៀល។

អំណោយផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះរួមមាន៖ អង្ករ ២៥គីឡូក្រាម មីន១កេស ត្រីខ១០កំប៉ុង ប្រេងឆារ ១ដប ទឹកដោះគោ ១កំប៉ុង ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង១ធុង និងថវិកា ៥ម៉ឺនរៀលផងដែរ។