• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/4
2/4
3/4
4/4

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងមានការចូលរួមពី លោកជំទាវអនុប្រធាន សមាជិក-សមាជិកាគណៈ កម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈ កម្មាធិការសាខា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា សាខាដែលបានខិតខំបំពេញការងារ ពិសេសការឆ្លើយតបក្នុងការជួយជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេល។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានផ្តាំផ្ញើអោយមន្ត្រីសាខាទាំងអស់ត្រូវ៖
-ខិតខំបន្ថែមទៀតក្នុងការបំពេញការងារអោយស្របតាមការណែនាំ និងគោលគ្រឹះរបស់កាកបាទក្រហម។
-រឹតចំណងសាមគ្គីភាពផ្ទៃក្នុងអោយកាន់តែប្រសើរថែមទៀត។
-រៀបចំរបាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុផ្ញើជូនទីស្នាក់ ការកណ្តាលអោយបានទាន់ពេលវេលា។
-យកចិត្តទុកដាក់ជួយជនងាយរងគ្រោះ និងជនរងគ្រោះអោយបានទាន់ពេល។