• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំចែកអំណោយមនុស្សធម៍ដល់ ជនរងគ្រោះដោយអគ្គីភ័យ

នៅរសៀល ថ្ងៃសៅរ៏ទី០៥ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម លី ឡេង ប្រធាន​គណ:កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តត្បូងឃ្មុំ និង សហការី បានចុះសួរ​សុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៍ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះដោយ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះអស់​ទាំងស្រុងចំនួន​២ខ្នងស្មើ​នឹង ២គ្រួសារ: ១ខ្នងមានទំហំ ៥មx៦ម ធ្វើអំពី​ឈើប្រក់​ស័ង្កសី​របស់ឈ្មោះ ទិត្យ ភ័ស ភេទប្រុស

អាយុ ២៨ឆ្នាំ នៅភូមិទួលភ្នៅ ឃុំប្រធាតុ ស្រុកអូរាំងឪ និង១ខ្នងទៀតមានទំហំ ៦មx៧ម ធ្វើពីឈើប្រក់​ក្បឿង​របស់ឈ្មោះ ណយ ណេត ភេទប្រុសអាយុ ៤៣ឆ្នាំ នៅភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ។

នាឱកាសនោះ ឯកឧត្តម​បាន​សម្តែងនូវ​ការអាណិត​អាសូរ​និង​ចូលរួម​សោកស្តាយ​ដែលអគ្គីភ័យ​បាន​បំផ្លាញផ្ទះ​ និងទ្រព្យ សម្បត្តិ​របស់បងប្អូន​ជាច្រើន​ដែលនេះ​ហាក់ដូចជា​ការចាប់ផ្តើម​កសាងជីវភាព​សារជាថ្មី​​​ ឯកឧត្តមបានសំណូមពរ​ធ្វើយ៉ាងណា​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​ភ្លើងផ្សែង​ដោយមុន​នឹង​ធ្វើដំណើរ​ទៅណា​មកណា ​ត្រូវពិនិត្យ​ភ្លើង​ផ្សែង​ឱ្យបានល្អ​ ចៀសវាង​កុំ​អោយមាន​មហន្តរាយ​នេះកើត​ឡើងជាថ្មី