• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សាខាកក្រក រាជធានីភ្នំពេញបើកវគ្គបណ្តុះបណ្តាល “សុខភាពសហគមន៍មូលដ្ឋានការថែទាំការស្តាប់ឮ”

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤​ ខែ​ តុលា ឆ្នាំ ២០១៧នេះ​ នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ​ បានបើកវគ្គ​បណ្តុះបណ្តាល “សុខភាព​សហគមន៍​មូលដ្ឋាន​ការថែទាំ​ការស្តាប់ឮ” រយៈពេល​២ថ្ងៃ ជូនដល់​មន្ត្រី​ប្រតិបត្តិ​សាខា ក្រុមការងារ​សហភាព​សហពន័្ធ​យុវជនកម្ពុជា​មកពីខេត្ត​ចំនួន៦ ក្រុមការងារ​មូលនិធិ​ស្តារឃី អ្នកស្មគ្រ័ចិត្ត អ្នកជម្ងឺ សរុបចំនួន៥៣នាក់ ក្រោម​អធិបតីភាព ​លោកជំទាវ មុំ សណ្តាប់ ហេរញ្ញឹក​គណៈកម្មាធិការសាខា ។ ដែលវគ្គ​បណ្តុះបណ្តាល​នេះដំណើរ​ការបាន ក្រោមកិច្ចសហប្រតិបត្តិការ​រវាង​សាខាកាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ និងសហភាព​សហពន័្ធ​យុវជនកម្ពុជា ជាមួយ​មូលនិធិ​ស្តារឃី​សហរដ្ឋអាមេរិក ។

គោលបំណង​នៃវគ្គ​បណ្តុះបណ្តាលនេះគឺ ដើម្បី​បង្កើន និងអភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​របស់សាខាកាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ និងសហភាព​សហពន័្ធ​យុវជនកម្ពុជា សម្រាប់​ឆ្លើយតបទៅនឹងផែនការផ្តល់​ឧបករណ៍​ជំនួយ​សម្លេងដល់​ប្រជាពលរដ្ឋ គ ថ្លង់ នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា៖ ក្នុងវគ្គបណ្តុះ​បណ្តាល​នេះបាន​បង្ហាត់បង្រៀន​ពីការពិនិត្យ​និងចាក់ពុម្ព​ត្រចៀក ការបំពាក់​ឧបករណ៍​ជំនួយសម្លេង ការថែទាំ​ឧបករណ៍​ជំនួយសម្លេង ៕