• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកក្រក ខេត្តព្រះសីហនុ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខានៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នេះ បានប្រារព្ធពិធីសំណេះសំណាល នៅក្នុងស្រុកព្រៃនប់ ក្រោមអធិបតីភាព ឯកឧត្តមគួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកអនុប្រធានមន្ទីរសុខាភិបាល ប្រធានកម្មវិធីអេដស៍មន្ទីរសុខាភិបាលខេត្ត ក្រុមបណ្ដាញអេដស៍សហគមន៍ គណកម្មការអេដស៍ស្រុកព្រៃនប់ រួមជាមួយអ្នកផ្ទុកមេរោគអេដស៍ ៦៩នាក់ ស្រ្តីមានផ្ទៃពោះ ១៦នាក់ ស្រ្តីកូនខ្ចី ១៦នាក់ អ្នកផ្ទុកមេរោគស្វាយ១០នាក់ កុមារកំព្រាដោយសារមេរោគអេដស៍ ៥នាក់ ជនពិការ ៤នាក់ សរុបអ្នកទទួលផល ១២០នាក់។

អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនអ្នកផ្ទុកមេជំងឺអេដស៍ ស្ត្រីមានផ្ទៃពោះ កុមារកំព្រា អ្នកពិការ សរុប ១២០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី១យួរ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) កន្ទេល១ ម៉ាស់១កញ្ចប់ ទឹកក្រូច១កេស ជែល ១ដប(៥០០ml) ទឹកបរិសុទ្ធ ១កេស និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន១០ម៉ឺនរៀ។ ជាមួយនោះ ក៏បានផ្តល់ជូន អ្នកស្ម័គ្រចិត្តយុវជនកក្រក ចូលរួមទាំង១០ នាក់នូវថវិកាមួយចំនួនផងដែរ ៕