• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកក្រកខេត្តព្រះសីហនុប្រារព្ធពិធីចម្រើនព្រះជន្នសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សាខាកក្រកខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ។
ក្នុងឱកាសនោះឯកឧត្តម លោកឧកញ៉ា និងសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទាំងអស់ សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូមទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ ។
បន្ទាប់ពីបានប្រារព្វពិធីសូត្រមន្ត ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីរួចមក ក៏មានការប្រគេនចង្ហាន់ដល់ព្រះសង្ឃ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលបាន ប្រគេនជូនរួមមាន៖ អង្ករចំនួន ៣០០គីឡូក្រាម មីថៃ ១២កេសតូច មីចិន ១០កេះ ត្រីខ ២០០កំប៉ុង ទឹកស៊ីអ៊ីវ ៥យួរ ទឹកបរិសុទ្ធ ៣០ កេស ម៉ាស់ ២៥០ សន្លឹក និងបច្ច័យចំនួន ១.០០០.០០០រៀល។ ដោយឡែកឯកឧត្តម ជាម ហ៊ីម ប្រគេនបច្ច័យផ្ទាល់ខ្លួន ១០០ ដុល្លា លោកឧកញ៉ា ឡាវ កាវ ប្រគេនបច្ច័យផ្ទាល់ខ្លួន ១០០ ដុល្លា និងពុទ្ធបរិស័ទបានចូលរួមប្រគេនបច្ច័យ ព្រមទាំងបានជូនថវិកាលោកយាយលោកតាចាស់ និងដូនជី មួយចំនួនផងដែរ៕ SBR