• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សាខាកក្រកខេត្តព្រៃវែងទទួលទេយ្យទានពី ព្រះគ្រូ គង់នៅ ពុទ្ធសីមាវត្តឈូក

សាខាកក្រកខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧ សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តព្រៃវែង ដឹកនាំ​ដោយ លោក មុំ ច័ន្ទតារា លេខាធិការ​គណៈកម្មាធិការ​សាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការ​សាខា និងសហការី ​បានទទួល​ទេយ្យទាន​ ជាគ្រឿង​ឧបភោគ បរិភោគ ​និងសម្ភារៈប្រើប្រាស់​ពីព្រះសង្ឃ ដឹកនាំ​ដោយព្រះគ្រូ ព្រះចន្ទថេរ សេង ថន គង់នៅ ពុទ្ធសីមា​វត្តឈូក ស្ថិតនៅឃុំស៊ាងឃ្វាង ស្រុក​កញ្រ្ជៀច ខេត្តព្រៃវែង ជូនដល់​សាខាកាកបាទក្រហម​ខេត្ត ទុកសម្រាប់​បម្រើការងារ​ មនុស្សធម៌ រួមមាន៖ សម្ភារៈប្រើប្រាស់ផ្ទះបាយ សម្ភារៈដំណេក ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស និងសម្ភារៈផ្សេងៗ សរុបស្មើនឹងចំនួន ៨សម្រាប់។

ជំនួសមុខអោយ ឯកឧត្តម ជា សុមេធី ប្រធាន​គណៈកម្មាធិការ​សាខា សូមថ្លែង​នូវអំណរ​ព្រះគុណ ជូនចំពោះ​ព្រះតេជគុណ​គ្រប់អង្គ និងគណៈកម្មការ​អាចារ្យវត្ត​ចំពោះ​កាយវិការ​ ប្រកបដោយ​ទឹកចិត្ត​មនុស្សធម៌ ​នាពេលពេលនេះ។ សម្ភារៈដែលទទួលបាន សាខា នឹងរៀបចំទុកដាក់​អោយបាន​ត្រឹមត្រូវ សម្រាប់​បម្រើការងារ ​មនុស្សធម៌ ជួយ សង្រ្គោះដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួបការ​លំបាក និងគ្រួសារ​រងគ្រោះ​ដោយគ្រោះមហន្តរាយ​នានា។