• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងសួរសុខទុក្ខមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ កំពុងមានជំងឺ

នៅព្រឹកថ្ងៃអង្គារទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនលោកស្រី ហ៊ ផល្លា អាយុ ៤៩ ឆ្នាំ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលកើតជម្ងឺមហារីកដំណាក់កាលទី៣ ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ នាឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធាន ជូនដល់លោកស្រី ហ៊ ផល្លា ប្រកបដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងបានកោតសរសើចំពោះស្នាដៃការងាររបស់លោកស្រីដែលបានខិតខំអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី បំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាតាំងពីឆ្នាំ១៩៩៣មក ដោយចាប់ផ្តើមពីអ្នកស្ម័គ្រចិត្តភូមិ រហូតបានក្លាយជាមន្ត្រីនៅសាខាកាកបាទក្រមកម្ពុជា ខេត្តកំពង់ធំ ដោយមិនមានការហត់នឿយណាមួយឡើយ។ ជាមួយគ្នានោះលោកជំទាវអគ្គលេខាធិការ បានជូនពរឱ្យលោកស្រី ហ៊ ផល្លា បានជាសះស្បើយពីជំងឺ និងឆាប់មានសុខភាពល្អឡើងវិញ។

ទន្ទឹមនឹងនោះ លោកស្រី ហ៊ ផល្លា និងក្រុមគ្រួសារបានថ្លែងអំណរគុណ និងសប្បាយចិត្តបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាននឹករលឹក និងបានចាត់ក្រុមការងារមកសួរសុខទុក្ខ អតីតបុគ្គលិកទាំងទីស្នាក់ការកណ្តាល និងសាខា ដោយមិនបានទុកនរណាម្នាក់ចោលដោមិនបានដឹងនោះទេ និងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី មានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ពីប្រវត្តិការងាររបស់លោកស្រី ហ៊ ផល្លា ដូចខាងក្រោម៖

-ថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៣ ដល់ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ១៩៩៦ ជាអ្នកស្ម័គ្រចិត្តភូមិ

– ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៧ ចូលជាមន្រ្តីអភិវឌ្ឍន៍

-ឆ្នាំ២០១៧ ដល់បច្ចុប្បន្ន ជាប្រធានការិយាល័យអភិវឌ្ឍន៍

-នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ កើតជម្ងឺមហារីកដំណាក់កាលទី៣៕