• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូនកាកបាទក្រហមចិន

លោក ហ៊្សូ ​ ជេន ​ ជាទីគោរពរាប់អាន ​!

ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងហើយមនុស្សជាង ១,២ លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីជំរក ​ដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តហឺណាន កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នំា២០២១ កន្លងមក​។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយ​ សង្គ្រោះកំពុងតែព្យាយាមទៅជួយសង្គ្រោះជីវិតមនុស្សដែលជាប់គាំងនៅក្នុងទឹក​ ដោយសារភ្លៀងនៅបន្តធ្លាក់ឥតឈប់ឈរ។

ក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ​ក្នុងនាមកាកបាទក្រហមកម្ពុជា បុគ្គលិក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូននូវសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែង​​ចំពោះ​ ឯកឧត្តម ចំពោះសមាគមជាតិកាកបាទក្រហមចិន​​ ​និងប្រជាជនចិន ជាពិសេសចំពោះក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងឲ្យស្ថានភាពខាងលើនេះវិលមកប្រក្រតីភាពឡើងវិញឆាប់ៗ និងសូមជូនពរជោគជ័យក្នុងការស្តារឡើងវិញតំបន់ទាំងឡាយដែលខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះ​​។

សូម លោក ហ៊្សូ ជេន ទទួលនូវក្តីគោរពដ៏ស្មោះស្ម័គ្រអំពីខ្ញុំ។

 

លិខិតរំលែកទុក្ខ (PDF file) ៖ ទាញយក