• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ១១៨ ដល់ ខេត្តចំនួន៦ ដែលប្រឈមនឹងខ្វះទឹកប្រើប្រាស់

នៅដើមឆ្នាំ២០២០​ គិតត្រឹមថ្ងៃទី​ ២២​ ខែកុម្ភៈ​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១១៨អណ្តូង គិតជាទឹកប្រាក់ចំនួន ២៥២.៩៦២ដុល្លារអាមេរិក (ពីរសែនប្រាំម៉ឺនពីរពាន់ប្រាំបួនរយហុកសិបពីរដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២.៦៣៤គ្រួសារ (ស្មេីនឹងមនុស្ស​ ១០.៥៩៩នាក់)​ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦​ ដែល​ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។    ក្នុងចំណោមអណ្តូងទាំង​ ១១៨អណ្តូងខាងលើនេះ​ មានអណ្តូងចំនួន​ ១៣អណ្តូងសម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង,​ ១៩អណ្តូង សម្រាប់ខេត្តព្រះវិហារ,​ ១៥អណ្តូង​ សម្រាប់​ខេត្តកំពង់ស្ពឺ,​ ១៤អណ្តូង​ សម្រាប់​ខេត្តរតនគិរី​ និង​ ៤៤អណ្តូង​ សម្រាប់​ខេត្តប៉ៃលិន។​

សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស តាមរយៈការផ្តល់អណ្តូងទឹកស្អាតចំនួន ១.៦៩៥អណ្តូង ព្រមទាំង ស្រះទឹកសហគមន៍ និងស៊ីទែនទឹកជាច្រើនទៀត។ ដោយឡែក ក្នុងឆ្នាំ ២០១៩ កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន ៧៥អណ្តូង សម្រាប់ប្រជាពលរដ្ឋ ២.៨៥៨គ្រួសារ ស្មើមនុស្ស ១០.៧៦៩នាក់៕