• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនកាកបាទក្រហម អាល្លឺម៉ង់ អំពីគ្រោះទឹកជំនន់

លោកស្រី ហ្គឺដា ហាសែលហ្វៀល ជាទីគោរព!

ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង អំពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋ North Rhine-Westphalla និងរដ្ឋ Rhineland-Palatinate កាលពីថ្ងៃទី១៥ ខែកក្កដា ២០២១ កន្លងទៅនេះ ហើយដែលបានបណ្តាលឲ្យមនុស្សជាងមួយរយនាក់ត្រូវបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន។

ក្នុងនាមគណៈកម្មាធិការកណ្តាល សមាជិក មន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការចូលរួមរំលែកទុក្ខ និងសមានចិត្តអាណិតអាសូរដ៏ស្មោះស្ម័គ្រ តាមរយៈកាកបាទក្រហម អាល្លឺម៉ង់ ដល់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងដល់អ្នករងរបួស ឲ្យឆាប់បានជាសះស្បើយ និងសូមឲ្យប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសម្រេចបានជោគជ័យ និងសូមឲ្យការស្តារឡើងវិញនូវតំបន់ទឹកជំនន់ឆាប់ទទួលបានភាពប្រសើរឡើងវិញ។

សូម លោកស្រី ហ្គឺដា ហាសែលហ្វៀល ទទួលនូវការគោរពដ៏ស្មោះស្ម័គ្រអំពីខ្ញុំ។

 

លិខិតរបស់សម្តេចប្រធានជាភាសារអង់គ្លេស (PDF file) ៖ Condolence Letter