• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ជាង ៧៩លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាបានសម្រេចផ្តល់ថវិកាចំនួន៧៩.០៦០.០០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីបន្ថែមពីលើថវិការបស់សាខាចំនួន ២១.២៤០.០០០រៀល ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមានអង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១.១៨០គ្រួសាររស់នៅក្នុងស្រុកកោះញែកនិងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗនឹងទទួលបានអង្ករ២៥គីឡូក្រាម មី១កេស និងត្រីខ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០.៥៩៣គ្រួសារ រស់នៅភូមិចំនួន១០៤១ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤.៩៨៦គ្រួសារ និងដោយសាខាចំនួន ២៥.៦០៧គ្រួសារ)៕