• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្តដល់កុមារក្រីក្រ ៣នាក់ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ

ដោយក្តីអាណិតអាសូរ​ និងមើលឃើញពីការតស៊ូក្នុងជីវិតនៅរសៀលថ្ងៃទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចាត់ឱ្យសហការីចុះសួរសុខទុក្ខ​និងលើកទឹកចិត្ត​ព្រមទាំង​នាំយកអំណោយមនុស្សធម៌ផ្តល់ជូន​កុមារចំនួន​៣នាក់​ដែលរស់នៅក្នុងគ្រួសារក្រីក្រ​បានចូលរួមប្រកួតកីឡា​ប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។ កុមារទាំង៣នាក់នោះ​រស់នៅភូមិព្រែកតាគង់​ សង្កាត់​ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​មាន​ឈ្មោះ ៖​ ១.​​ ពេជ្រ​ ធារ៉ា​អាយុ​១៣ឆ្នាំ,​ ២.​ សុវណ្ណ​ សាលី​អាយុ​១៤ឆ្នាំ,​ ៣.​ ឈិន​ ភារម្យ​អាយុ​៩ឆ្នាំ​។

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ និងកោតសរសើរចំពោះការតស៊ូរបស់កុមារទាំង​ ៣នាក់ខាងលើនេះដែលមានឆន្ទៈស្រឡាញ់កីឡាហើយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃ។ ជាមួយគ្នានេះ​ លោកជំទាវ​ បានពាំនាំនូវការលើក​ទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់កុមារទាំង៣នាក់​ ដែលមានចិត្តស្រឡាញ់វិស័យកីឡា​ ដែលនេះអាចយកធ្វើជាគំរូដល់កុមារ​ និងយុវជនដទៃទៀត​ ប្រសើរជាងការប្រព្រឹត្តគ្រឿងញៀន​ ល្បែងស៊ីសង​ ឬ​​ទង្វើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម​។ ទន្ទឹមនឹងនេះ​ សូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែដើម្បីអនាគតភ្លឺស្វាង​ ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដើម្បីជីវភាពគ្រួសាររុងរឿង។

កុមារទាំង៣នាក់ខាងលើនេះ​ និងក្រុមគ្រួសារ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានលើកទឹកចិត្ត​ និងផ្តល់ការសន្តោសប្រណី​ ហើយពួកគេបានប្តេជ្ញាអនុវត្តតាមការ​ទូន្មានរបស់​មាតាមនុស្សធម៌​ ត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែ​ ធ្វើជាកូនល្អ​ សិស្សល្អ​ និងជាពលរដ្ឋល្អនៅក្នុងសង្គម។

ដើម្បីជួយសម្រាលផ្នែកជីវភាពគ្រួសារ​ កាកបាទក្រហមកម្ពុជា​ បានឧបត្ថម្ភដល់​​គ្រួសារកុមារនីមួយៗទទួលបាន​ ៖​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ២កេស​,​ ត្រីខ​ ២០កំប៉ុង​,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១ឃីត,​ កញ្ចប់អាហារ​ ១កញ្ចប់,​ កាបូបស្ពាយ​ ១​ និងថវិកា​ ៥០០.០០០រៀល៕