• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោត

នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោតចំនួន ៣.៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូន

ប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិមិនអាចស្មានបាន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចផ្ទាល់ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចេញប្រតិបត្តិការព្រមៗគ្នាជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបម្រេីប្រជាពលរដ្ឋដោយស្មោះ ហើយ ជាពិសេសសូមថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ ដើម្បីរួមចំណែកជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលនេះបានបង្ហាញពីកម្លាំងសាមគ្គីគ្នា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

សូមបញ្ជាក់ថា អំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលទទួលបានពីសប្បុរសជន បានផ្តល់ជូនគ្រួសាររងគ្រោះនីមួយៗ ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប ទឹកសុទ្ធ ១កេស ឃីត(មុង ភួយ ខ្នេីយ កន្ទេល) ១ឃីត និងថវិកា ៥ម៉ឺនរៀល។ បន្ថែមពីនេះ គ្រួសាររងគ្រោះទាំងអស់នៅបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា ដែលគ្រួសារនីមួយៗ ទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង និងទឹកសុទ្ធ ១កេស។

សូមជម្រាបជូនថា នៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ សង្កាត់ចំនួន១១ និងផ្ទះចំនួន៤.៩៦៥ខ្នង បានជន់លិច និងមានពលរដ្ឋចំនួន ៥.៥៨៧គ្រួសារ (ស្មើនឹង២៣.៥២០នាក់) បានរងគ្រោះដោយសារទឹកជំនន់តាមស្ទឹងព្រែកត្នោតនេះ។ ក្នុងចំណោមពលរដ្ឋរងគ្រោះទាំង ៥.៥៨៧គ្រួសារនេះ មានពលរដ្ឋរងគ្រោះ ២.២០៣គ្រួសារ រស់នៅសង្កាត់ចំនួន២ គឺសង្កាត់ព្រែកកំពឹស និងសង្កាត់រលួស បានទទួលអំណោយកាលពីថ្ងៃទី១៧ ខែតុលាម្សិលម៉ិញ ។ សរុបទាំងអំណោយក្នុងថ្ងៃនេះ គឺ ពលរដ្ឋរងគ្រោះទាំង ៥.៥៨៧គ្រួសារ បានទទួលអំណោយគ្រប់គ្នាហេីយ។

បន្ទាប់ពីបានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវទេយ្យទានប្រគេនវត្តរតនៈតេជះ (ហៅវត្តកំពង់ក្តុល) រួមមាន ៖ អង្ករ ២០០គីឡូក្រាម មី ១០កេស ត្រីខ ៤០កំប៉ុង ត្រីងៀត ១០គីឡូក្រាម សាច់ក្រក ១០គីឡូក្រាម ស្ករស ១០គីឡូក្រាម ទឹកដោះគោខាប់ ២កេស អូវ៉ាន់ទីន ២កេស តែ ១០គីឡូក្រាម ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស និងបច្ច័យ ៣.០០០.០០០រៀល (បីលានរៀល)។ ប្រគេនព្រះចៅអធិការ សាដក១ បច្ច័យ ៥០ម៉ឺនរៀល។ ប្រគេនព្រះសង្ឃ ២១អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ ២០ម៉ឺនរៀល។ ជូនគណៈកម្មការវត្ត ១១នាក់ និងតាជីយាយជី ១៥នាក់ ក្នុងម្នាក់ៗថវិកា ៥០.០០០រៀល និងក្រណាត់ស១ដុំ រួមជាមួយថវិកា ១០.០០០រៀល។ ជូនកូនសិស្សបម្រេីព្រះសង្ឃ ១០នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល៕