• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សមាជិកយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០៤នាក់ នៅខេត្តសៀមរាបត្រូវបានបំពាក់ឯកសណ្ឋាន

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបពាក់ឯកសណ្ឋានជូនសមាជិកថ្មី យុវជនកាកទក្រហមកម្ពុជា ចំនួន១០៤នាក់ នៅសាលប្រជុំសាលាស្រុកវ៉ារិន។ សមាជិកយុវជនដែលត្រូវបំពាក់ឯកសណ្ឋាននាពេលនេះ មកពីវិទ្យាល័យ វ៉ានរិន ស្រុកវ៉ារិន ចំនួន៥២នាក់ និងវិទ្យាល័យ អង្គរជុំ ស្រុកអង្គរជុំ ចំនួន ៥២នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថាដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គមសាខាបានផ្តល់ការវគ្គបណ្តុះបណ្តាលរួចហើយអំពីកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមនុស្សធម៌ ហេតុដូននេះសូមប្រគល់តួនាទី និងភារកិច្ចដល់ប្អូនៗដូចខាងក្រោម៖

– ប្អូនៗជាតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់យុវវ័យ

– ប្អូនៗជាទំពាំងស្នងប្ញស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

– ត្រូវមគោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ

– ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលានិងសហគមន៍។

– ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន

– ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹក មិត្តយុវសិស្សពិការផងដែរ ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

នាឱកាសនោះដែរ តំណាងយុវជនថ្មី បានធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖

– ប្ដេជ្ញា រៀនសូត្រឱ្យបានពូកែ គោរពវិន័យ សីលធម៌ ឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ…!

– ប្ដេជ្ញា បំពេញតួនាទីភារកិច្ចជា យុវជនកាកបាទក្រហមកម្ពុជា …!

– ប្តេជ្ញា ទ្រទ្រង់ និង ចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានកាន់តែច្រើន ទាំងក្នុង និងក្រៅសាលារៀន …!

– ប្ដេជ្ញា អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាពលរដ្ឋល្អទៅអនាគត…!