• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សមាជិកដែលមានជំងឺប្រចាំកាយទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

នាថ្ងៃអង្គារ ទី​១៩ ខែ​ឧសភា ឆ្នាំ២០២០នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោក សោម ចន្ត្រា នាយករងសាខា​ និងជាលេខាធិការមូលនិធិសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកថវិការបស់មូលនិធិទៅជួយឧបត្ថម្ភជូនដល់ក្រុមគ្រួសារសពសមាជិកដែលបានទទួលមរណភាពចំនួន១គ្រួសារ​ នៅខណ្ឌមានជ័យ និងសមាជិក​ សមាជិកាមានជំងឺចំនួន២នាក់ រស់នៅខណ្ឌច្បារអំពៅ រួមមាន៖ ទី១- ក្រុមគ្រួសារសពលោក សៀង សាយន្ត័ ជួយឧបត្ថម្ភថវិកាចំនួន១លានរៀល រស់នៅសង្កាត់ចាក់អង្រែក្រោម។


ទី២-​ លោកយាយ ប៉ុន ទ្បាយ មានជំងឺស្រុតឆ្អឹងត្រគាក ជួយឧបត្ថម្ភថវិកាចំនួន៤សែនរៀល រស់នៅភូមិព្រែក សង្កាត់ច្បារអំពៅទី១។
ទី៣-​ លោក យឹម សម មានជំងឺផ្លូវដង្ហើម ជួយឧបត្ថម្ភថវិកាចំនួន៤សែនរៀល រស់នៅភូមិកោះនរា សង្កាត់និរោធ​ ។

នាខណៈនោះ លោកលេខាធិការមូលនិធិ​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងជាពិសេសពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិក​ សមាជិកាដែលមានជំងឺ ដោយសូមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ​ ពិសារថ្នាំឲ្យបានទៀងទាត់​ ដើម្បីជម្ងឺឆាប់បានជាសះស្បើយ​ ព្រមទាំងសូម​ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពសមាជិកដែលបានទទួលមរណភាព ដោយសូមឲ្យមេត្តាកាត់ចិត្ត​ បន្តមើលថែកូនចៅ​ ខិតខំប្រ​កបរបររកទទួលទាន​ ដើម្បីចិញ្ចឹមជីវិតជាបន្តទៀត​ ៕