• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សមាគមស្នាមញញឹមនៃក្តីសង្ឃឹមរបស់កុមារ នៅស្រុកកណ្តាលស្ទឹង ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំសហការី ចុះជួបសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនដល់គណៈគ្រប់គ្រង និងក្មួយៗ កុមារកំព្រាចំនួន៥០នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅក្នុងសមាគមស្នាមញញឹមនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នាឱកាសនោះបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ចិញ្ចឹម បីបាច់ថែរក្សាពួកគេជាបន្តទៀត ហើយត្រូវអនុវត្តឲ្យបាននូវការការពារសុខភាព ពីជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់ វិធានការការពារ ៣កុំ ៣ការពារ ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធិ របស់សម្តេចតេជោ ក្នុងការរួចផុតពីជំងឺកូវីដ-១៩ដ៏សាហាវនេះ ជាពិសេសជាងនេះទៀតនោះ សូមលោកគ្រូ អ្នកគ្រូ នាំក្មួយៗ ទាំងនេះ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នាកុំបីខាន។

អំណោយបានប្រគល់ជូនសមាគម មាន អង្ករចំនួន២តោន ,មី២០កេស,​ ត្រីខកំប៉ុង៥កេស,​ ប្រេងឆា ៤កេស,​ ទឹកត្រី៥យួរ,​ ទឹកស៊ីអ៊ីវ៥យួរ,​ ទឹកសុទ្ធចំណុះ២០លីត្រ ចំនួន២០ដបធំ ,ទឹកក្រូច៥កេស,​ អាល់កុល១កាន,​ ម៉ាស់១កេស និងថវិកាចំនួន៥លានរៀល ។ ក្រៅពីនេះឯកឧត្តម បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ចំនួន៦នាក់ ក្នុង១នាក់១០ម៉ឺនរៀល និងក្មួយៗសិស្សានុសិស្ស ចំនួន៥០នាក់ ក្នុង១នាក់ ថវិកា ២ម៉ឺនរៀលផងដែរ៕