• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/8
2/8
3/8
4/8
5/8
6/8
7/8
8/8

សប្បុរសជនខ្មែររស់នៅប្រទេសបារាំង តាមរយៈស្ថានទូតបារាំង ប្រគល់ម៉ាស់វេជ្ជសាស្ត្របារាំង៥ប្រភេទ ចំនួន ១៤,១៨០ ជូនកាកបាទក្រហមកម្ពុជា

កក្រក ៖ នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលម៉ាស់វេជ្ជសាស្ត្របារាំង៥ប្រភេទ ចំនួន ១៤,១៨០ ពីលោក ឃុន អង់តូនី សប្បុរសជនខ្មែររស់នៅប្រទេសបារាំង តាមរយៈឯកត្តម កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណ:បារាំង ដែលសម្របសម្រួលដោយឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន មាណែត។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ ដែលបានគិតគូរដល់កាកបាទក្រហមកម្ពុជា ហើយម៉ាស់ទាំងនេះ កាកបាទក្រហមកម្ពុជា នឹងយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ នៅពេលចុះផ្សព្វផ្សាយទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ និងសូមឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់រស់នៅតាមបែបគន្លងថ្មី ៣ការពារ ៣កុំ និង២ចូលរួម។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជាពិសេសវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឯកឧត្តមបានបន្ថែមថា ម៉ាស់ទាំងនេះ បានផ្តល់ជូនសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ហៅកាត់ធីតា) មួយចំណែក និងកាកបាទក្រហមកម្ពុជា មួយចំណែក ដើម្បីប្រើប្រាស់ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌។ ជាចុងក្រោយនេះ ឯកឧត្តមបានជូនពរ មន្ត្រីកាកបាទក្រហមកម្ពុជា ទាំងអស់ សូមមានសុខភាព និងទទួលជោគជ័យគ្រប់ភារកិច្ចទាំងអស់។