• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំ និងផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅស្រុកស្វាយជ្រំ

សកម្មភាពគម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាត្បាតជាសកលនៃជំងឺកូវីដ-១៩ បានអនុវត្តរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ ២៣-២៧ ខែមិថុនា ឆ្នាំ ២០២១  មន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តបាន សហការជាមួយក្រុមកាកបាទក្រហមឃុំចំបក់ និងកំពង់ចំឡង និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ ចុះធ្វើការអប់រំ និងផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ស្តីពីសុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការការពារ ៣ការពារ ៣កុំ និង២ចូលរួម និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ដោយឧបករណ៍បំពងសម្លេងតាមម៉ូតូ នៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋរស់នៅចំនួន១០ភូមិ ២ឃុំ គឺឃុំចំបក់ ៣ភូមិ និងឃុំកំពង់ចំឡង ៧ភូមិ ក្នុងស្រុកស្វាយជ្រំ ។

ក្នុងឱកាសនោះផងដែរ ក្រុមការងារបានចុះជួបជាមួយប្រជាពលរដ្ឋជាក្រុមតូច(១០នាក់ ឬច្រើនជាងនេះក្នុង១ក្រុម) ក្នុងរយៈពេល៥ថ្ងៃ មានអ្នកចូលរួមសរុប២០៩ នាក់ ស្រ្តី១៣៥នាក់ ។ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។ ក្រុមការងារក៏បានចែកម៉ាស សាប៊ូដុំ ប័ណ្ណប្រកាស ដល់អ្នកចូលរួមផងដែរ ។