• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព ដែលជម្លៀសចេញពីទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត

នៅរសៀលថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ មន្ត្រីប្រតិបត្តិសាខា ដឹកនាំអ្នកស្ម័គ្រចិត្តកក្រក ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព ដែលជម្លៀសចេញពីទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត (ជាព័ត៌មានបឋម) លើពីរសង្កាត់ មានសង្កាត់ប៉ោយប៉ែត លើទួលសុវត្ថិភាពសាលាកូរ៉េ ប្រជាពលរដ្ឋជម្លៀស៤៩គ្រួសារ វត្តបាលិលេយ្យប្រជាពលរដ្ឋជម្លៀស ២៩គ្រួសារ និងសង្កាត់ផ្សារកណ្តាល លើទួលបូរីខេអិនប្រជាពលរដ្ឋជម្លៀស២៧គ្រួសារ និង ទួលគោកស្បែងប្រជាពលរដ្ឋជម្លៀស១១គ្រួសារ។សូមបញ្ជាក់ថា មកដល់ពេលនេះប្រជាពលរដ្ឋនៅតែមានការជម្លៀសជាបន្តបន្ទាប់ ព្រោះទឹកអូរព្រំដែននៅតែមានសភាពហក់ឡើង មិនទាន់មានការថមថយនៅឡើយទេ៕