• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការឆ្លងរាលដាលជំងឺកូវីដ- ១៩ ក្នុងទីប្រជុំជន ផ្សារស្ទឹងត្រង់ខេត្តកំពង់ចាម

ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការឆ្លងរាលដាលជំងឺកូវីដ- ១៩  ក្នុងទីប្រជុំជន ផ្សារស្ទឹងត្រង់ និងប្រជាពលរដ្ឋតាមភូមិចំនួន ២( ភូមិ បឹងដែង និងភូមិព្រែកបារាំង ) សាលាបឋមនិងអនុវិទ្យាល័យ ចំនួន៣( សាលាបឋមសិក្សាព្រែកកក់និងព្រែករលួស ,សាលាអនុវិទ្យាល័យ ហ៊ុន សែន ព្រែរលួស )ក្នុងឃុំ ព្រែកកក់ និង ឃុំ ព្រែកបាក់ ស្រុកស្ទឹងត្រង់ ។

រយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា  ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក នាយកប្រតិបត្តិសាខា និងមន្ត្រីសាខា ដឹកនាំ មន្ត្រីអនុសាខាស្រុក ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា  សរុបចំនួន ១៥នាក់ (ស្រីចំនួន ៤នាក់) ចុះធ្វើការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការពារការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ក្នុងទីប្រជុំជន ផ្សារនិង តាមខ្នងផ្ទះប្រជាពលរដ្ឋចំនួន ២ភូមិ រួមទាំង សិស្សានុសិស្សក្នុងសាលាបឋមសិក្សាត២កន្លែងនិង អនុវិទ្យាល័យ១កន្លែង ក្នុងឃុំព្រែកបាក់ និងឃុំ ព្រែកកក់ ស្រុកស្ទឹងត្រង់ដែលមានអ្នកចូលរួម សរុបចំនួន ២២៤៥នាក់ (ស្រី ១១៦៥នាក់ )  ។

ក្រុមការងារ បានចាក់ផ្សាយសាររបស់សម្តេចតេជោ ហ៊ុន សែន និងសារណែនាំ របស់ក្រសួងសុខាភិបាលតាមឧគ្ឃោសនស័ព្ទ ហើយបានអនុវត្តគម្លាតសុវត្ថិភាពបុគ្គល ធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ និងការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈនៃការបង្ហាញពីរបៀបពាក់ម៉ាស់, របៀបលាងសំអាតដៃ អោយបានត្រឹមត្រូវនិងញឹកញាប់, ការរក្សាគម្លាតសុវត្ថិភាពសង្គម ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានជាប្រចាំ ពិសេស ចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ, ៣កុំ និង ២ចូលរួម”  ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ពិសេស វីរុសបម្លែងថ្មី ដែលតា ដ៏កាចសាហាវ នេះ  ចូលក្នុងសហគមន៍បាន។

ក្នុងការអប់រំផ្សព្វផ្សាយនេះ ក្រុមការងារបានប្រើប្រាស់ទឹកអាល់កុល១០លីត្រ -ចែកម៉ាស់ចំនួន៦២០បន្ទះ , ចែកខិតប័ណ្ណផ្នត់ចំនួន ៤០០សន្លឹក, ខិត្តប័ណ្ណមធ្យមចំនួន១៤០សន្លឹក -ប័ណ្ណប្រកាសខ្នាតតូច ចំនួន ៥០០សន្លឹក និងសាប៊ូលាងដៃចំនួន១២៤ ដុំ ៕