• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ឃុំជ្រោយតាកែវ ស្រុកកោះធំ

នៅថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ​២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះ​អប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​នៅភូមិចំនួន២គឺ៖ ភូមិព្រែកកំពង់ដរ និងភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដីភូមិ-ឃុំ និងកម្លាំងប្រជាការពារភូមិមួយចំនួនផងដែរ ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះបានប្រើប្រាស់នូវឧឝ្ឃោសនសព្ទផ្សព្វផ្សាយ​សារ​សំឡេងណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ របស់ក្រសួង​សុខាភិបាល​តាមរយៈម៉ូតូចល័ត ចំនួន ១គ្រឿង ។ ក្នុងឱកាសនោះដែរក្រុមការងារក៏បានចែកប័ណ្ណប្រកាស ៣ការពារ ៣កុំ ,ប័ណ្ណសន្លឹកបត់ស្តីពីការរស់នៅធម្មតាតាមបែបគន្លងថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ,បិទផ្ទាំងរូបភាព ,ចុះអប់រំ​ផ្ទាល់ដល់ប្រជាពលរដ្ឋ​តាមខ្នងផ្ទះ និងផ្សព្វផ្សាយក្រុមតូចនៅទីកន្លែងមួយចំនួនក្នុងភូមិ ដើម្បីសាកសួរពីភាពតានតឹងផ្លូវចិត្ត និងសំណួរត្រឡប់ពីសហគមន៍ សម្រាប់ធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

-ផ្សព្វផ្សាយបានចំនួន ១២៧ខ្នងផ្ទះ មានអ្នកចូលរួម ៤០៨នាក់ ស្រី ១៨៥នាក់ ,ចែកសាប៊ូ ១៤៤ដុំ ,ចែកម៉ាស ៤០៨បន្ទះ ,បិទផ្ទាំងរូបភាព ៣៦ផ្ទាំង ,ចែកប័ណ្ណប្រកាស៣ការពារ ៣កុំ ចំនួន ២៥២សន្លឹក និងប័ណ្ណសន្លឹកបត់ ១៦៩សន្លឹក ៕