• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅស្រុកកោះធំ

នៅថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ​២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សហការជាមួយអនុសាខាស្រុកកោះធំ បានដឹកនាំ​កម្លាំងអ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ សរុបចំនួន​១៣នាក់​ (ស្រី ២នាក់ ) ចុះ​អប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​ននៅភូមិចំនួន៣គឺ៖ ភូមិក្បាលកោះ ,ភូមិព្រែកគង់ និងភូមិកោះទៀវ-ក ឃុំសំពៅពូន ស្រុកកោះធំ ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះ ក្រុមការងារបានប្រើប្រាស់ប្រដាប់​បំពង​សំឡេង​ចាក់​ផ្សព្វផ្សាយ​សារ​ណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ របស់ក្រសួង​សុខាភិបាល​តាមរយៈម៉ូតូចល័ត ។ ក្នុងឱកាសនោះដែរក្រុមការងារក៏បានចែកប័ណ្ណប្រកាស ៣កុំ ៣ការពារ ,សន្លឹកបត់ស្តីពីការរស់នៅធម្មតាតាមបែបគន្លងថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ,បិទផ្ទាំងរូបភាព និងចុះអប់រំ​ផ្ទាល់ដល់ប្រជាពលរដ្ឋ​តាមខ្នងផ្ទះ និងផ្សព្វផ្សាយក្រុមតូចនៅទីកន្លែងមួយចំនួនក្នុងភូមិ ដើម្បីសាកសួរពីភាពតានតឹងផ្លូវចិត្ត និងសំណួរត្រឡប់ពីសហគមន៍ សម្រាប់ធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

-ចុះផ្សព្វផ្សាយបានចំនួន២១២ខ្នងផ្ទះ មានអ្នកចូលរួម៥៧៥នាក់ ស្រី ៣០៥នាក់ ,ចែកសាប៊ូ ២១២ដុំ ,ចែកម៉ាស៥៧៥បន្ទះ ,បិទផ្ទាំងរូបភាព៥៥ផ្ទាំង ,ចែកប័ណ្ណប្រកាស៣ការពារ ៣កុំ ចំនួន៣១២សន្លឹក និងប័ណ្ណសន្លឹកបត់២៦៣សន្លឹក ៕