• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយ អំពីវិធានការការពារការរាតត្បាតជំងឺកូវីដ-១៩នៅវិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបង

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ យុវជនកាកបាទក្រហកម្ពុជាចំនួន១០នាក់ ស្រី៧នាក់ បន្តចុះអប់រំផ្សព្វផ្សាយ អំពីវិធានការការពារការរាតត្បាតជំងឺកូវីដ-១៩ និងការងារសុវត្ថិភាពចរាចណ៍ ដល់យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស នៅថ្ងៃចាប់ផ្តើមសិក្សាជំហានដំបូង នៅវិទ្យាល័យនេតយ៉ង់ដែលមានអ្នក ចូលរួមសរុប៥០៧នាក់ ស្រី .៣៥៨នាក់ ស្មើនឹង៣២ថ្នាក់។ គោលបំណងនៃការចុះផ្សព្វផ្សាយ ដើម្បីផ្តល់ម៉ាស់ និងឯកសារផ្សព្វផ្សាយមួយចំនួន ដល់ យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សបានយល់ដឹងពី វិធានការការពារការ និងទបស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ យល់ដឹងនូវការពិតអំពីជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩និងសុវត្ថិភាពចរាចណ៍ផ្លូវគោក។

ក្រុមយុវជនបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមបន្ត អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងប្រកាន់យកនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម៖

(៣ការពារ)

១- ពាក់ម៉ាស់

២- លាងដៃ

៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

(៣កុំ )

១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។

២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។

៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ។

(២ចូលរួម )

១-ចូលរួម ក្នុង យុទ្ធនាការ ទទួល វ៉ាក់សាំង ប្រឆាំង

កូវីដ-១៩។

២-ប្រើ QR Code Stop COVID ដើម្បី ទប់ស្កាត់ រោគរាតត្បាត