• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅឃុំចំបក់ ស្រុកស្វាយជ្រំ

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីប្រតិបត្តិសាខាសហការជាមួយក្រុមកាកបាទក្រហមឃុំចំបក់ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិបានចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ៣ ការពារ៣កុំ ២ចូលរួម ក្រោមការឧបត្ថម្ភថវិកា ដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) និងបានបញ្ជ្រាបការ ផ្សព្វផ្សាយនូវអនុក្រឹត្យថ្មីស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋក្នុងភូមិទួលច្រេស ភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ។

ការផ្សព្វផ្សាយនេះ ក្រុមការងារបានចុះសាកសួរពីភាពតានតឹងផ្លូវចិត្ត និងសំណួរត្រឡប់ពីសហគមន៍ សុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩ ។ ក្រុមការងារបានចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសហគមន៍ជាក្រុមតូច(តិចជាង១០នាក់ ក្នុង១ក្រុម ) មានអ្នកចូលរួមសរុប៤១នាក់ ស្រ្តី២៧ នាក់ ។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានចែកខិត្តប័ណ្ណអប់រំជំងឺកូវីដ-១៩ សាប៊ូលាងដៃ ម៉ាស់ តាមតូបលក់ដូរ និងចាក់សារសម្លងអប់រំ ជូនដល់ បងប្អូន ប្រជាពលរដ្ឋឱ្យបានទូលំទូលាយស្តីពីការអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធី «រស់នៅធម្មតា តាមបែបគន្លងថ្មី » ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។