• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយស្តីពីសិទ្ធជនពិការ ការពារជីវិត និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍ ការពាក់មួកសុវត្ថិភាព

នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១គម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាព ដែលគាំទ្រដោយអង្គការ Light for the world មន្រ្តីប្រតិបត្តិសាខា សហការជាមួយអ្នកស្ម័គ្រចិត្តឃុំបាសាក់ បានចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពី សិទ្ធជនពិការ ការពារជីវិត និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍ ការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងបញ្ជ្រាបការផ្សព្វផ្សាយអំពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការ ៣ ការពារ ៣ កុំ ២ ចូលរួម ដល់ប្រជាពលរដ្ឋនៅភូមិសាលារៀន បាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងការផាកពិន័យរបស់មន្ត្រីនគរបាលចរាចរណ៍ ។ ក្រុមការងារបានចុះជួបជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសហគមន៍ជាក្រុមតូច(តិចជាង ១០ នាក់ ក្នុង១ក្រុម) មានអ្នកចូលរួមសរុបចំនួន ៤៣ នាក់ ស្រ្តី ៣២ នាក់ និងជនពិការ ១ នាក់ ។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានចែកខិតប័ណ្ណផ្សព្វផ្សាយ ចែកម៉ាស់ សាប៊ូដុំ និងមួកសុវត្ថិភាពដល់អ្នកចូលរួមដែលបានឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍បានត្រឹមត្រូវ ផងដែរ ។