• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយស្ដីអំពីការត្រៀមបង្កា និងកាត់បន្ថយហានិភ័យគ្រោះទឹកជំនន់នៅស្រុកពាមជរ៍ ខេត្តព្រៃវែង

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ មន្ត្រីប្រចាំការអនុសាខាស្រុកពាមជរ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយដោយគ្រោះទឹកជំនន់(មុនពេល កំឡុងពេល និងក្រោយពេល) នៅភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ដែលមានអ្នកចូលរួមសរុប ២២នាក់ ស្រី ៨នាក់ បានចំនួន ១លើក។ នាឱកាសនោះ មន្ត្រីប្រចាំការអនុសាខាស្រុក បានអប់រំផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់នូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ  ២ចូលរួម របស់សម្ដេច តេជោ  ហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាស្តីពីការទប់ស្កាត់ការរីករាលដាលនៃ ជំងឺ កូវីដ១៩  ដែលមានខ្លឹមសារអប់រំដូច ខាងក្រោម  ៖

(៣ការពារ) គឺ  ពាក់ម៉ាស់  លាងដៃ  និងគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

(៣កុំ )

១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់

ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។

២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។

៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ។

(២ចូលរួម )

១-ចូលរួមក្នុងយុទ្ធនាការទទួលវាក់សាំងប្រឆាំង កូវីដ ១៩ ។

២-ប្រើ QR Code Stop COVID ដើម្បី ទប់ស្កាត់រោគរាតត្បាត ។