• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយស្ដីអំពីសុខភាព ជាពិសេសជម្ងឺកូវីដ-១៩ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្អែកតាមការណែនាំរបស់កាកបាទក្រហមកម្ពុជានិងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តមបណ្ឌិតម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ-១៩ ចំនួន២ថ្ងៃចាប់ពីថ្ងៃទី៩-១០ដល់សិក្សានុសិស្សនិងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវសាធារណៈ តាមសាលារៀនវិទ្យាល័យហ៊ុន សែន បាក់ចិញ្ជៀន និងវិទ្យាល័យ ហ៊ុនសែន ភ្នំក្រវាញ ដែលស្ថិតនៅឃុំសំរោង ស្រុកភ្នំក្រវាញ ដែលមានអ្នកចូលរួមចំនួន៣០៣នាក់ ស្រី២៦១នាក់ ។

គោលបំណងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្ហាញពីរបៀបលាងដៃនិងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ចែកខិតប័ណ្ណ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ។

នាឱកាសនោះ ក្រុមការងារទាំងអស់ បាន ចែកខិតប័ណ្ណ៣៩៨សន្លឹក ម៉ាស់ចំនួន ៤០៣ ម៉ាស់ និងអំពាវនាវដល់សិក្សានុសិស្សទាំងអស់ សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យកនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម ៖

៣កុំ ៣ការពារ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

២.ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ )៕