• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយស្ដីអំពីសុខភាព ជាពិសេសជម្ងឺកូវីដ-១៩ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា  ឆ្នាំ២០២១ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យបាន ចុះទៅ ប្រគល់ម៉ាស់ និងសម្ភារផ្សព្វផ្សាយស្តីពីជម្ងឺកូវីដ-១៩ មួយចំនួនជូនដល់អនុសាខាស្រុកចុងកាល់ ហើយបានសហការគ្នាចុះទៅឃុំជើង ទៀនដើម្បីធ្វើការអប់រំផ្សព្វផ្សាយបន្តព្រមទាំងបានចូលរួមដាំដើមធ្នង់បានចំនួន០៨ដើមនៅតាមដងថ្នល់ជាតិលេខ៦៨ត្រង់ម្ដុំ ភូមិ បុស្សមេឃ (ខាងជើងស្ពានទ័ព)។  ក្រុមការងារបានចុះជួបប្រជាពលរដ្ឋតាមផ្ទះទៅតាមផែនការគ្រោងទុកចំនួន៨ភូមិរួមមានៈ១-ភូមិគោកពង្រ,២-ភូមិជើងទៀន,៣-ភូមិស្រែប្រាំង,៤-ភូមិឆ្កែស្រែង,៥-ភូមិគោកត្រាង,៦-ភូមិគោករាំង,៧-ភូមិគោកធ្នង់,៨-ភូមិព្រៃនគរ ដែលមានមនុស្សចូលរួមសរុប ចំនួន ១៥៦នាក់ ស្រីចំនួន៧១ នាក់កុមារចំនួន២៩នាក់ កុមារីចំនួន១៨នាក់ ក្នុងនេះក៏មានអ្នកស្ម័គ្រចិត្តកាកបាទក្រហមប្រចាំភូមិចំនួន១៨នាក់ ស្រី១០នាក់។

ក្រុមការងារបានបាញ់អាល់កុល ផ្តល់ជូនម៉ាស់ ផូស្ទ័រ និងសំណេះសំណាលលើកទឹកចិត្តដល់ពួកគាត់ស្ដីពីការរស់នៅតាមគន្លងថ្មី ដោយតាមដានជាប្រចាំតាមរយៈប្រព័ន្ធព័ត៌មានផ្សេងៗ ជាពិសេសគឺអនុវត្ត៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។ ត្រូវមានជំនឿចិត្តលើការ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច ហ៊ុន សែន ជាប្រមុខ។

ស្របពេលដែលពួកគាត់សម្ដែងនូវក្តីរីករាយពួកយើងក៏បានម្រាបជូនគាត់អំពីការគិតគូរបញ្ជូនសម្ភារៈ និងប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខ ផ្តល់ភាពកក់ក្ដៅ ពីសំណាក់ឯកឧត្តម គន់ គីម ប្រធានកិត្តិយសសាខា ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងតែខិតខំប្រឹងប្រែង និងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋមិនដែលភ្លេចមួយវិនាទីណាឡើយ។