• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយស្តីពីវិធានការការពារ និងទប់ស្កាត់ពីជំងឺកូវីដ-១៩ និងការយល់ដឹងនូវការពិតអំពីជំងឺកូវីដ-១៩ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះបញ្រ្ជាបការអប់រំផ្សព្វផ្សាយស្តីពីវិធានការការពារ និងទប់ស្កាត់ពីជំងឺកូវីដ-១៩ និងការយល់ដឹងនូវការពិតអំពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋបានចំនួន ១៨៦នាក់ ស្រី ១៣០នាក់ នៅសង្កាត់កំពង់លាវ ចំនួន ៨ភូមិ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ នាឱកាសនោះ មន្ត្រីក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់នូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ​ ៣កុំ​ ៣ការពារ​ ២ចូលរួម​ ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ស្តីពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ដែល​មាន​ខ្លឹម​សារ​អប់រំ​ដូច​ខាងក្រោម​ ៖

(៣ការពារ)

១- ពាក់ម៉ាស់

២- លាងដៃ

៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

(៣កុំ )

១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់

ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។

២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។

៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ​។

(២ចូលរួម​)

១-ចូលរួម​ក្នុង​យុទ្ធនាការ​ទទួល​វាក់​សាំង​ប្រឆាំង​កូវីដ​១៩​។

២-ប្រើ QR Code Stop COVID ដេីម្បី​ទប់ស្កាត់​រោគ​រាតត្បាត​។