• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩នៅស្រុកកោះធំ

នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ មន្ត្រីសាខាកក្រកខេត្ត សហការជាមួយអនុសាខា កក្រក ស្រុកកោះធំ បានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមភូមិ សរុបចំនួន៩នាក់ ( ស្រី ២នាក់ ) ចុះអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ  និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩  ដល់ប្រជាពលរដ្ឋ នៅភូមិចំនួន ២គឺ៖ ភូមិកោះទៀវ-ក ឃុំសំពៅពូន និងភូមិពោធិរាម្មា ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំពោះកម្មវិធីអប់រំផ្សព្វផ្សាយនេះ ក្រុមការងាររបានប្រើប្រាស៎ប្រដាប់ បំពងសំឡេង ចាក់ផ្សាយ សារ ណែនាំពីវិធានការបង្ការជំងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាលតាមរយៈម៉ូតូ , អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានចែកប័ណ្ណប្រកាស ៣កុំ ៣ការពារ ,សន្លឹកបត់ស្តីពីការរស់នៅធម្មតាតាមបែបគន្លងថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ និងបិទផ្ទាំងរូបភាព ដោយចុះអប់រំ ផ្ទាល់ដល់ប្រជាពលរដ្ឋ តាមខ្នងផ្ទះ និងអប់រំផ្សព្វផ្សាយជាក្រុមតូចនៅទីកន្លែងមួយចំនួនក្នុងភូមិផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

១-ភូមិកោះទៀវ.ក បានផ្សព្វផ្សាយចំនួន ៥៩ខ្នងផ្ទះ មានអ្នកចូលរួម ១៩០នាក់ ស្រី ១០៣នាក់ ,បិទផ្ទាំងរូបភាព ១៩ផ្ទាំង ,ចែកប័ណ្ណប្រកាស ១២៣សន្លឹក ,ប័ណ្ណសន្លឹកបត់ ៩៧សន្លឹក ,ម៉ាស់ ១៩០ បន្ទះ និងចែកសាប៊ូ ៣១ដុំ ។

២-ភូមិពោធិរាម្មា ចុះផ្សព្វផ្សាយបានចំនួន ៦៨ខ្នងផ្ទះ អ្នកចូលរួម ១៧២នាក់ ស្រី ៩១នាក់ ,បិទផ្ទាំងរូបភាព ២៤ផ្ទាំង ,ចែកប័ណ្ណប្រកាស ១០៧សន្លឹក ,ប័ណ្ណសន្លឹកបត់ ៧៧សន្លឹក ,ម៉ាស់ ១៧២បន្ទះ និងចែកសាប៊ូ ៣៧ដុំ ៕