• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយនៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិនអំពីការអនុវត្តវិធានការ ៣ ការពារ ៣ កុំ

នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១  ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំ យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក ចំនួន ៦នាក់ ប្រុស ៤នាក់ ចូលរួមសហការជាប្រចាំ ជាមួយរដ្ឋបាលខេត្តប៉ៃលិន   កងរាជអាវុធហត្ថខេត្ត នគរបាលខេត្ត យុវជន ស.ស.យ.ក ខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះអប់រំផ្សព្វផ្សាយនៅផ្សារប៉ាហ៊ី អំពីការអនុវត្តវិធានការ ៣ ការពារ ៣ កុំ  ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការឆ្លងចូលក្នុងសហគមន៍យើង ។