• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅសង្កាត់ប្អេរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

នារសៀលថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក លី សុភា សមាជិកគណៈកម្មាធិការសាខា លោក ស៊ឹម ប្រិម សមាជិកគណៈកម្មាធិការសាខា នាយកប្រតិបត្តិសាខា អនុសាខា កក្រក ក្រុងកំពង់ឆ្នាំង បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ សង្កាត់ប្អេរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថា ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និង អនុសាខា តែងតែបានអនុវត្តតាមការណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីអនាម័យ និង វិធានការនានាក្នុងការថែទាំងសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។

លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍បន្តទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ និង ២ចូលរួម ។

ក្នុងនោះផងដែរ សាខាក៏បានចែកជូននូវសាប៊ូ ដល់ប្រជាពលរដ្ឋដែលបានមកចូលរួុមចំនួន ៣០នាក់ ក្នុងម្នាក់ទទួលបាន ១ដុំ ៕