• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ នៅស្រុកស្ទោង និងកំពង់ស្វាយ ខេត្តកំពង់ធំ

នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ លោក កែវ ផល នាយករងប្រតិបត្តិសាខា និងមន្ត្រីសាខា មន្ត្រីអនុសាខា ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ១៧នាក់ ស្រី ៩នាក់ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋធ្វើដំណើរមកផ្សារ និងអាជីវករលក់ដូរក្នុងផ្សារស្ទោង ស្រុកស្ទោង និងផ្សារតារាម ស្រុកកំពង់ស្វាយ និងប្រជាពលរដ្ឋ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន ៦៣៩ នាក់ ស្រី៤២៧នាក់ ។ គោលបំណងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្ហាញពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ចែកខិតប័ណ្ណ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ។

នាឱកាសនោះ ក្រុមការងារទាំងអស់ បានរៀបចំបាញ់អាល់កុល ចែកម៉ាស់ ចែកខិតប័ណ្ណ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យមនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម ៖

៣ការពារ (១. ពាក់ម៉ាស ២.លាសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំចូលទៅកន្លងបិទជិតគ្មានខ្យលចេញចូល កុំប្រើម៉ស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ )៕