• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់អាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត

នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ លោកមុំ ក្រឹង នាយកប្រតិបត្តិសាខា និងមន្ត្រីសាខា ដឹកនាំមន្ត្រីអនុសាខា ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចំនួន ១៥នាក់ ស្រី ៦នាក់ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋធ្វើដំណើរមកផ្សារ និងអាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ដែលមានអ្នកចូលរួមចំនួន៥៥៨នាក់ ស្រី៣៨៦នាក់ ។ គោលបំណងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្ហាញពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ចែកខិតប័ណ្ណ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ។

នាឱកាសនោះ ក្រុមការងារទាំងអស់ បានរៀបចំបាញ់អាល់កុល ចែកម៉ាស់ ចែកខិតប័ណ្ណ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យមនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម ៖

៣ការពារ (១. ពាក់ម៉ាស ២.លាសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំចូលទៅកន្លងបិទជិតគ្មានខ្យលចេញចូល កុំប្រើម៉ស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ )៕