• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅក្រុងកំពត

នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុនកំពតក្រុងចំនួន ១៥នាក់ (ស្រី០៩នាក់) និងទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៥នាក់ សរុបចំនួន ២៥នាក់ បានចុះ ការចុះអនុវត្តការងារ សុវត្ថិភាពចរាចរណ៍នេះ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកកាត់បន្ថយរបួស ពិការ និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងជួយដាស់តឿនក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននឹងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ភ្លើងសញ្ញា ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ កុំបើកបរជែងគ្នា បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយយថាហេតុ ។ ក្រុមការងារបានបិទចំណាំង ផ្លាតបានចំនួន ៣៣សន្លឹក ចែកជូនចំណាំងផ្លាតចំនួន ៦៥សន្លឹក ខិតប័ណ្ណយល់ដឹងពីពិការភាពក្នុងសង្គមចំនួន ៦៥សន្លឹក ខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ ផ្តើមចេញពីខ្ញុំចំនួន ៤៨សន្លឹក ខិតប័ណ្ណការពារជីវិតអ្នក ពិសារគ្រឿងស្រវឹង កុំបើកបរចំនួន ៧៣សន្លឹក ខិតប័ណ្ណ ការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវចំនួន ៣៥ សន្លឹក និងខិតប័ណ្ណប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ៨៤សន្លឹក សៀវភៅអប់រំ មូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ចំនួន ៦ក្បាល និង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចំនួន ៣៥ច្បាប់។

– មានអ្នកទទួលផលសរុបប្រមាណ ៣៧៥នាក់ ស្រី២៤៩នាក់ ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ -១៩ តាមរយៈការបន្តអនុត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គឺៈ ៣ការពារ ( ១.ពាក់ម៉ាស់ ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល) និង៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបថើបគ្នាជាដើម )។

ជាមួយគ្នានេះ ក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនឹងវិធានការការពារពីជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ៕