• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍នៅខេត្តកំពត

នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ នេះ យុវជនកាកបាទក្រហមកម្ពុជាខេត្តកំពតចំនួន ១៥នាក់ (ស្រី ១០នាក់) និងទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៥នាក់ សរុបចំនួន ២៥នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំណុចភ្លើងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត ។ ការចុះអនុវត្តការងារ សុវត្ថិភាពចរាចរណ៍នេះ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកកាត់បន្ថយរបួស ពិការ និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងជួយដាស់តឿនក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននឹងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ភ្លើងសញ្ញា ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ កុំបើកបរជែងគ្នា បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយយថាហេតុ ។ ក្រុមការងារបានបិតចំណាំង ផ្លាតបានចំនួន ៤៤សន្លឹក ចែកជូនចំណាំងផ្លាតចំនួន ៥៥សន្លឹក ខិតប័ណ្ណយល់ដឹងពីពិការភាពក្នុងសង្គមចំនួន ៧១សន្លឹក ខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ ផ្តើមចេញពីខ្ញុំចំនួន ៤៨សន្លឹក ខិតប័ណ្ណការពារជីវិតអ្នក ពិសារគ្រឿងស្រវឹង កុំបើកបរចំនួន ៩២សន្លឹក ខិតប័ណ្ណ ការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវចំនួន ៣៩ សន្លឹក និងខិតប័ណ្ណប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ៦៦សន្លឹក សៀវភៅអប់រំ មូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ចំនួន ០៦ក្បាល និង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចំនួន ៣៨ច្បាប់។

– មានអ្នកទទួលផលសរុបប្រមាណ ៤០៦នាក់ ស្រី២៩៩នាក់ ។

ជាមួយគ្នានេះ ក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនឹងវិធានការការពារពីជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ៕