• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍នៅខេត្តកណ្តាល

នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្ត្រីក្រុមប្រតិបត្តិសាខា ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ និងការជួយសម្រួលចរាចរណ៍ជូនដល់ប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈតាមចំណុចផ្លូវកែងស្តុប ២កន្លែងរៀងរាល់សប្តាហ៍ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ សូមបញ្ជាក់ជូនថាចំណុចទាំងពីរខាងលើនេះ ជានិច្ចកាលតែងតែមានបញ្ហាប្រឈមនៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាញឹកញាប់ ។ ជាមួយគ្នានេះ យុវជនកាកបាទក្រហមកម្ពុជាក៏បានធ្វើការអប់រំផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាល ដែលពាក់ព័ន្ធទៅនឹងវិធានការការពារជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

-អ្នកចូលរួមអនុវត្តសរុប ៖ ៣៣នាក់ ៩ស្រី នាក់ ,ប្រុស ២៤នាក់ ក្នុងនោះ មន្ត្រីសាខា ១នាក់ ,ទីប្រឹក្សាយុវជន ៤នាក់ ,យុវជនកាកបាទក្រហមកម្ពុជា ២៤នាក់ និងកម្លាំងនគរបាលចរាចរណ៍ខេត្ត ៤នាក់ ៕