• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំណុចភ្លើងស្តុបក្នុងក្រុងតាខ្មៅ

សាខាកក្រកខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្ត្រីក្រុមប្រតិបត្តិសាខាដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ និងការជួយសម្រួលចរាចរណ៍ជូនដល់ប្រជាពលរដ្ឋទូទៅ ដែលបាន និងកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈនៅតាមចំណុចផ្លូវកែងស្តុប ២កន្លែងគឺ ៖ ផ្លូវកែងស្តុប (លេខ១១៥ – លេខ២១) មុខទីស្នាក់ការសាខា និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ )ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅនៅរៀងរាល់សប្តាហ៍ ។ ចំណុចទាំងពីរនេះជារឿយៗ តែងតែមានបញ្ហាប្រឈមនៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាញឹកញាប់ ។ ជាមួយគ្នានេះ យុវជនកាកបាទក្រហមកម្ពុជា ក៏បានធ្វើការអប់រំផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាល ដែលពាក់ព័ន្ធទៅនឹងវិធានការការពារជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរនៅលើដងផ្លូវសាធារណៈផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

-អ្នកចូលរួមអនុវត្តសរុប ៖ ៣៣នាក់ ៧ស្រី នាក់ ,ប្រុស ផនាក់ ក្នុងនោះ មន្ត្រីសាខា ១នាក់ ,ទីប្រឹក្សាយុវជន ៤នាក់ ,យុវជនកាកបាទក្រហមកម្ពុជា ២៤នាក់ និងកម្លាំងនគរបាលចរាចរណ៍ខេត្ត ៤នាក់ ។

-អ្នកទទទួលផលសរុប ៖ ៣,៦៦៣នាក់ ក្នុងនោះ ស្រី ១,២៩១ នាក់ ,ប្រុស ២,៣៧២នាក់ ។

-សម្ភារបានចែកជូនប្រជាពលរដ្ឋមាន៖ ខិត្តប័ណ្ណស្តីពីចរាចរណ៍ផ្លូវគោក ១០០ច្បាប់ ,កូនសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ១០០ក្បាល ,បិទចំណាំងផ្លាតលើយានយន្ត ៥០សន្លឹក និងចែកខិត្តប័ណ្ណផ្សព្វផ្សាយស្តីពីវិធានការការពារជំងឺកូវីដ ចំនួន ៨០សន្លឹក ៕