• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយ និងចាក់សារអប់រំអំពីការបង្ការ ឆ្លងជំងឺកូវីដ១៩ នៅ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន៖នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រតិបត្តិសាខា បានដឹកនាំយុវជនកក្រក អ្នកស្ម័គ្រចិត្តកក្រកសរុប១០នាក់ស្រី ៣នាក់ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិអូរតាពុកក្រោម ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាលទ្ធផលអនុវត្តន៍បានសរុបចំនួន៣៧ ខ្នងផ្ទះ ស្មើនឹងអ្នកចូលរួមចំនួន១៦៨នាក់, ស្រី១០៤នាក់បានបិទផ្ទាំងរូបភាពចំនួន៤០ ផ្ទាំង ,ចែកប័ណ្ណផ្សព្វផ្សាយបាន៥៦ សន្លឹក ,ចែកម៉ាស់បាន១៦៨ បន្ទះ និងបានចែកសាប៊ូបានចំនួន៣៧ ដុំ   ដើម្បីឲ្យបានយល់ដឹងទូលំទូលាយ អំពីវិធានការការពារ និងថែរក្សាអនាម័យ ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ក្នុងបរិបទសហគមន៍ ២៨ វិច្ឆិកា ២០២០នេះ។