• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយ និងចាក់សារអប់រំអំពីការបង្ការ ឆ្លងជំងឺកូវីដ១៩ នៅ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ

សាខា កក្រក ខេត្តបន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ បុគ្គលិកក្រុមប្រតិបត្តិសាខា៤នាក់ស្រី៣នាក់ អ្នកស្ម័គ្រចិត្ត ៥នាក់ស្រី៣នាក់យុវជនកក្រក៥នាក់ស្រី៤នាក់ បានចុះអប់រំផ្សព្វផ្សាយ ចាក់សារអប់រំចែករូបភាពអប់រំ ចែកម៉ាស់ និងសាប៊ូដល់អ្នកចូលរួមស្តាប់ពីការបង្ការ ឆ្លងជំងឺកូវីដ១៩ នៅក្នុងភូមិបែកចាន និងភូមិគោកលៀបសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ និងបន្តចុះអប់រំផ្សព្វផ្សាយនៅជំុវិញផ្សារហុយ ឡេងមានអ្នអកចូលរួមស្តាប់ចំនួន ៣១៧នាក់ស្រី១៥៨នាក់លើ១១៣ខ្នងផ្ទះ៕