• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារនិងតាមដងផ្លូវសាធារណៈក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យក្រុមក្រុមប្រតិបត្តិសាខា  ដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុប ១២នាក់ ស្រី ៥នាក់ ក្នុងនោះមាន៖ ក្រុមប្រតិបត្តិសាខា ៤នាក់ ,អនុសាខាក្រុងតាខ្មៅ ១នាក់ ,អ្នកស្ម័គ្រចិត្ត ៤នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ៣នាក់ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារព្រែកឫស្សី ផ្សារព្រែកហូរ និងនៅតាមដងផ្លូវសាធារណៈសំខាន់ៗតាមភូមិមួយចំនួនក្នុងសង្កាត់ព្រែកឫស្សី ,សង្កាត់កំពង់សំណាញ់ ,សង្កាត់តាក្តុល និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

គោលបំណង គឺដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋទូទៅ ឲ្យបានយល់ដឹងទូលំទូលាយ អំពីវិធានការការពារ និងថែរក្សាអនាម័យ ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ក្នុងសហគមន៍ ។

សូមបញ្ជាក់ជូនថា៖  ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយនេះ ក្រុមការងារក៏បានប្រើប្រាស់នូវឧគ្ឃោសនសព្ទ ១គ្រឿង ដោយមានចាក់សារអប់រំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលតាមរថយន្តចល័ត និងបានចែកខិត្តប័ណ្ណពីវិធីលាងសម្អាតដៃ ,វិធានការបង្ការជំងឺកូវីដ-១៩ ចំនួន ៣០០ច្បាប់ និងចែកម៉ាស់ បានចំនួន ៣០០បន្ទះ ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕